ចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៨ ក្រុមហ៊ុន BFX Capital គឺជាប្រភពព័ត៌មាន និងការវិភាគឈានមុខគេមួយរបស់ពិភពលោកលើសហគមន៍ជួញដូររូបិយប័ណ្ណ ទំនិញ និងសន្ទស្សន៍។ បង្កើតឡើងដោយក្រុមអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ក្នុងវិស័យហិរញ្ញវត្ថុ ប្តូរប្រាក់បរទេស (FOREX) និងបច្ចេកវិទ្យា។
បង្កើតឡើងដើម្បីជួយអតិថិជនសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ យើងមានមោទនភាពក្នុងការផ្តល់នូវការចូលទៅកាន់ទីផ្សារ FOREX ប្រកបដោយតម្លាភាព ព្រមទាំងវេទិកាជួញដូរដ៏មានអានុភាព (EZQT) ។
ដោយសារតែបទពិសោធន៍ដ៏រឹងមាំរបស់យើង យើងតែងតែអាចផ្តល់នូវការចូលទៅកាន់ទីផ្សារ FOREX សកលបានយ៉ាងល្អប្រសើរ ដែលជាហេតុធ្វើឱ្យអ្នកជួញដូរអាជីព និងអ្នកជួញដូររាយអាចកត់សម្គាល់ឃើញពីភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់រវាង BFX Capital និងឈ្មួញកណ្តាលផ្សេងទៀត។
BFX Capital គឺជាឈ្មួញកណ្តាលប្តូរប្រាក់បរទេស (Forex Broker) ដែលត្រូវបាន គ្រប់គ្រងដោយច្បាប់ ផ្តល់លទ្ធភាពឱ្យពាណិជ្ជករចូលទៅកាន់ទីផ្សារ Forex សកលតាមរយៈអ្នកផ្តល់សាច់ប្រាក់ងាយស្រួល Forex កម្រិតខ្ពស់បំផុត។ ជាមួយ BFX Capital អ្នកនឹងទទួលបានបទពិសោធន៍នៃការប្រតិបត្តិពាណិជ្ជកម្មលឿនបំផុត ហើយយើងផ្តល់ជូនអតិថិជននូវបទពិសោធន៍ជួញដូរដ៏ពិតប្រាកដ កម្រិតស្ថាប័ន លើឧបករណ៍ជួញដូរដ៏សម្បូរបែប។ អតិថិជនអាចចូលប្រើទីផ្សារដ៏ធំទូលាយរបស់យើងតាមរយៈវេទិកា EZQT ដ៏មានអានុភាព ក៏ដូចជាកម្មវិធីជួញដូរចល័តជាច្រើនសម្រាប់ឧបករណ៍ iPhone និង Android។