ក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល ឯ.ក (BFX Capital) មានកិត្តិយសបានចូលរួមក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។

BFX Capital មានមោទកភាពក្នុងការចូលរួមជា Gold Sponsor នៃកម្មវិធីនេះ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំទ្រ និងចូលរួមចំណែកអភិវឌ្ឍ វិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានចីរភាព។

ក្នុងឱកាសនេះ BFX Capital សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកទស្សនាស្តង់របស់យើង និងស្វែងយល់បន្ថែមអំពី សេវាកម្ម ផលិតផល និងឱកាសក្នុងវិស័យឧបករណ៍និស្សន្ទ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅ សណ្ឋាគារ សុខា ភ្នំពេញ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ និងមូលបត្រ ដើម្បីចែករំលែក ចំណេះដឹង បទពិសោធន៍ និងចក្ខុវិស័យ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ទំនាក់ទំនងបើកគណនី




