ប្រសិនបើអ្នកទទួលបានសារនៃ “Authorization failed or Invalid account” កំឡុងពេលព្យាយាមចូលគណនីពិតលើកម្មវិធីជួញដូររបស់ BFX CAPITAL CO., LTD. វាមានន័យថា លេខ Login ឬពាក្យសម្ងាត់ដែលអ្នកបានបញ្ចូលគឺខុស។ មាន 4 ជំហានសាមញ្ញដើម្បីដោះស្រាយបញ្ហានេះ ៖
1) ផ្លាស់ប្តូរ server “Demo” ទៅ “Live” ដើម្បីភ្ជាប់គណនីពិត។2) លុបលេខ Login និងពាក្យសម្ងាត់ក្នុងកន្លែងដែលអ្នកបានបញ្ចូលចេញ។3) ពិនិត្យមើលកំណត់ត្រារបស់អ្នកដើម្បីប្រាកដថាគណនីLogin MT5 និងពាក្យសម្ងាត់ត្រឹមត្រូវ ហើយបន្ទាប់មកវាយបញ្ចូលគណនីLogin MT5 និងពាក្យសម្ងាត់ម្តងទៀតដោយដៃ។4) កុំcopy និងpaste គណនីLogin MT5 និងពាក្យសម្ងាត់របស់អ្នក ដើម្បីជៀសវាងតួអក្សរដែលមិនចាំបាច់។
អ្នកអាចកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញតាមអនឡាញដោយដាក់សំណើសុំកំណត់ពាក្យសម្ងាត់ឡើងវិញទៅកាន់អុីម៉ែល support@bfxcapital.com.kh ។ ពាក្យសម្ងាត់កំណត់ឡើងវិញនឹងត្រូវបានផ្ញើទៅកាន់អុីម៉ែលរបស់អ្នក បន្ទាប់ពីសំណើត្រូវបានផ្ទៀងផ្ទាត់ ហើយអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកបន្ទាប់ពីចូល។ ប្រសិនបើអ្នកនៅតែមិនទទួលបានអុីម៉ែលណាមួយ អ្នកអាចទាក់ទងភ្នាក់ងារជើងសាផ្ទាល់ខ្លួនរបស់អ្នក ឬមន្ត្រីសេវាកម្មអតិថិជនរបស់យើងសម្រាប់ជំនួយបន្ថែម។
អ្នកអាចដាក់សំណើរមកកាន់អុីម៉ែល support@bfxcapital.com.kh ។ គណនីLogin ឬពាក្យសម្ងាត់ MT5 នឹងត្រូវបានផ្ញើទៅកាន់អុីម៉ែលរបស់អ្នក បន្ទាប់ពីសំណើត្រូវបានផ្ទៀងផ្ទាត់ ហើយអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកបន្ទាប់ពីចូល។ ប្រសិនបើអ្នកនៅតែមិនទទួលបានអុីម៉ែលណាមួយ អ្នកអាចទាក់ទងភ្នាក់ងារជើងសាផ្ទាល់ខ្លួនរបស់អ្នក ឬមន្រ្តីសេវាកម្មអតិថិជនរបស់យើងសម្រាប់ជំនួយបន្ថែម។
វិធីសាស្ត្រលឿនបំផុតក្នុងការបើកគណនីគឺតាមរយៈតំណភ្ជាប់អនឡាញ បើកគណនី អ្នកអាចចាប់ផ្តើមដាក់ប្រាក់ និងជួញដូរភ្លាមៗ ប្រសិនបើគណនីជួញដូររបស់អ្នកត្រូវបានអនុម័ត។ ប្រសិនបើអ្នកមានបញ្ហាណាមួយជាមួយកម្មវិធី អ្នកអាចទាក់ទងភ្នាក់ងារជើងសាផ្ទាល់ខ្លួនរបស់អ្នក ឬមន្រ្តីសេវាអតិថិជនរបស់យើងសម្រាប់ជំនួយបន្ថែម។
អ្នកអាចស្នើបើករហូតដល់ 3 គណនីជួញដូរផ្ទាល់ខ្លួន។ ដើម្បីស្នើសុំគណនីបន្ថែម សូមទាក់ទងភ្នាក់ងារជើងសាផ្ទាល់ខ្លួនរបស់អ្នក ឬមន្រ្តីសេវាអតិថិជនរបស់យើង។
BFX Capital មិនគិតថ្លៃសេវាណាមួយលើការបើកគណនីជួញដូរទេ។
ដំណើរការត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យប្រាកដថាព័ត៌មានរបស់អតិថិជនមានភាពពិតប្រាកដ និងមានប្រសិទ្ធភាព ដើម្បីការពារអតិថិជនរបស់យើងពីការក្លែងបន្លំ។ BFX Capital ទទួលយកការត្រួតពិនិត្យអត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ផ្សេងៗគ្នា ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អតិថិជន។
អត្តសញ្ញាណប័ណ្ណ ដែលចេញដោយរដ្ឋាភិបាលត្រូវតែមានបង្ហាញឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក។ អត្តសញ្ញាណប័ណ្ណ ដែលផុតកំណត់នឹងមិនត្រូវបានទទួលយកទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានការអនុញ្ញាតឱ្យបន្តអត្តសញ្ញាណប័ណ្ណដែលផុតកំណត់រួចហើយ សូមដាក់ឯកសារចម្លងភស្តុតាងអត្តសញ្ញាណ រួមជាមួយនឹងឯកសារបន្តដែលពាក់ព័ន្ធ។
ប័ណ្ណបើកបរមិនអាចបញ្ជាក់អត្តសញ្ញាណរបស់អតិថិជនបានទេ។ អ្នកអាចប្រើអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព ដើម្បីបញ្ជាក់អត្តសញ្ញាណ អាសយដ្ឋាន និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
ការដាក់ប្រាក់សម្រាប់គណនីថ្មីតិចបំផុតចាប់ពី USD 100 ។
BFX Capital មិនគិតថ្លៃសេវាលើការប្រាក់ដាក់របស់អតិថិជនទេ។ យើងស្នើឱ្យអ្នកទាក់ទងធនាគាររបស់អ្នក ឬធនាគារអន្តរការីរបស់ខ្លួន ដើម្បីស្វែងយល់ប្រសិនបើមានការគិតថ្លៃសេវាផ្សេងៗដែលអាចកើតមាន។
ការដាក់ប្រាក់ពីគណនីធនាគារណាមួយក្រៅពីគណនីធនាគាររបស់ម្ចាស់គណនីជួញដូរ នឹងត្រូវបានចាត់ទុកថាជា “ការដាក់ប្រាក់របស់ភាគីទីបី”។
BFX Capital Co., Ltd. មិនទទួលយកការដាក់ប្រាក់ ឬការដកប្រាក់របស់ភាគីទីបីណាមួយឡើយ ក្រៅពីម្ចាស់គណនីផ្ទាល់។
ការផ្ទេរប្រាក់ក្នុងស្រុកជាធម្មតាចំណាយពេលពី 1 ទៅ 2 ថ្ងៃធ្វើការ ចំណែកការផ្ទេរប្រាក់ក្រៅស្រុកនឹងចំណាយពេលប្រហែល 3 ទៅ 5 ថ្ងៃធ្វើការ។ សូមអានតារាងខាងក្រោម ដើម្បីយល់ថាតើការផ្ទេរប្រាក់ណាមួយនឹងត្រូវបានចាត់ទុកថាជាការផ្ទេរក្នុងស្រុក៖
សម្រាប់ការដកប្រាក់ សូមផ្ញើសំណើដកប្រាក់របស់អ្នកមកកាន់ support@bfxcapital.com.kh ។ យើងនឹងត្រួតពិនិត្យដំណើរការពាក្យសុំរបស់អ្នក ក្នុងរយៈពេល
1 ថ្ងៃធ្វើការ។ ម្យ៉ាងវិញទៀត អ្នកក៏អាចមកការិយាល័យរបស់យើងក្នុងម៉ោងធ្វើការ ដើម្បីស្នើសុំការដកប្រាក់បានផងដែរ។ ប្រសិនបើអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទងភ្នាក់ងារជើងសាផ្ទាល់ខ្លួនរបស់អ្នក ឬមន្រ្តីសេវាអតិថិជនរបស់យើងសម្រាប់ជំនួយបន្ថែម។